Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេស សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន សែន នៅទីម័រឡេស្តេ

21-08-2016 14:41

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅទីម័រឡេស្តេ។

នៅក្នុងសេចក្តីប្រកាសនេះបានបញ្ជាក់ពីជំនួបទ្វេភាគីរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តី ទីម័រឡេស្តេ និងបង្កើនកិច្ចសហប្រតិបត្តិការ, ការតែងតាំងឯកអគ្គរាជទូតអនិវេសនដ្ឋានកម្ពុជា ប្រចាំនៅប្រទេសទីម័រឡេស្តេ ព្រមទាំងស្នើនាំអង្ករកម្ពុជាចូលទីផ្សារទីម័រឡេស្តេ និងមួយទៀតជួយផ្តល់អាហាររូបករណ៍ចំនួន១០កន្លែងក្នុងមួយឆ្នាំ សម្រាប់និស្សិតរបស់ទីម័រឡេស្តេមកសិក្សានៅកម្ពុជា។

ព័ត៌មានលម្អិតជុំវិញលទ្ធផល ទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅទីម័រឡេស្តេ សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖