(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នាសភាពាណិជ្ជកម្មកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានដឹកនាំសមាជិកសមាជិកាជាន់ខ្ពស់ និងសភាពាណិជ្ជអន្តរជាតិនៅកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនពាក់ព័ន្ធសំខាន់ៗមួយចំនួន ជួបពិភាក្សាធុរកិច្ច ជាមួយ លោក Marwan AlMarri, នាយកតំបន់ប្រចាំអាស៊ី នៃសភាពាណិជ្ជកម្មឌូប៉ៃ នឹងសហការីមួយចំនួនតំណាងមកពីវៀតណាម។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីស្វែងរកដៃគូធុរកិច្ច វិនិយោគ នៅកម្ពុជា ពីសភាពាណិជ្ជកម្មឌូប៉ៃ ជាពិសេស មកចែករំលែកអំពី សកម្មភាពបរិយាកាសធុរកិច្ច និងវិនិយោគ និងព័ត៌មានធុរកិច្ចផ្សេងៗ របស់ខ្លួន ជូនដល់សមាជិកសមាជិកានៃសភពាណិជ្ជកម្មកម្ពុជា នឹងស្វែងយល់អំពីបិរយាកាសធុរកិច្ចនិងវិនយោគនៅកម្ពុជាផងដែរ។

ក្នុងជំនួបពិភាក្សានេះផង អ្នកឧកញ៉ាប្រធាន បានស្នើឲ្យមាន៖
១៖ ពិធីចុះអនុសារណយោគយល់គ្នារវាង សភាពាណិជ្ជកម្មទាំងពីរ
២៖ ស្នើឲ្យមានការធ្វើដំណើរទស្សនៈកិច្ច ដែលរៀបចំការអញ្ជើញដោយ សភាពាណិជ្ជកម្មឌូប៉ៃ
៣៖ ស្នើបន្តកិច្ចសហប្រតិបត្តិការគាំទ្រដល់ធុរជន និងវិនិយោគិនទាំងពីរ ដោយផ្អែកលើវិស័យអថិភាពរួម
៤៖ ស្នើសុំឲ្យមានកាលើកលែងពិសេសសម្រាប់ធុរជនឬវិនិយោគិន ដែលកំពុងធ្វើសកម្មភាពធុរកិច្ច និងវិនយោគនានា ពីកម្ពុជា
៥៖ ស្នើឲ្យមានជើងហោះហើរប្រសើជាងមុនត្រង់ មកកម្ពុជា
៦៖ ក្នុងកិច្ចប្រជុំអាស៊ាននៅឆ្នាំក្រោយ ក្នុងនាមប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា អញ្ជើថ្នាក់ដឹកនាំនិងសមាជិកសមាជិកា នៃសភាពាណិជ្ជកម្មឌូប៉ៃ

ជាកាឆ្លើយតបពីសភាពាណិជ្ជកម្មឌូប៉ៃ បានទទួលយកតាមការស្នើសុំខាងលើ នឹងបន្តរក្សានូវទំនាក់ទំនងឲ្យមានប្រសិទ្ធភាព រវាងសភាពាណិជ្ជកម្មទាំងពីរ៕