(ភ្នំពេញ)៖ ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា និងភាពមមាញឹករបស់ប្រជាពលរដ្ឋ ជាមួយការងារ និងមុខរបរប្រចាំថ្ងៃរបស់ពួកគាត់ និងរួមទាំងរាជធានីភ្នំពេញ គឺកាន់តែចង្អៀតស្ទះចរាចរណ៍ផងនោះធ្វើឲ្យប្រជាពលរដ្ឋជាច្រើន មិនសូវជាមានពេលវេលាគ្រប់គ្រាន់ សម្រាប់ដើរផ្សារទិញទំនិញឡើយ។ ដូច្នេះជម្រើសទិញទំនិញតាមអនឡាញ កំពុងមានភាពពេញនិយម នៅក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។
ដោយមើលឃើញការកើនឡើង នៃតម្រូវការទំនិញតាមអនឡាញ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនចិនមួយ បានបើកការិយាល័យតំណាងរបស់ខ្លួន នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដើម្បីបម្រើសេវាកម្ម និងវិនិយោគលើវិស័យទំនិញអនឡាញនេះ។
ថ្លែងក្នុងពិធីសម្ពោធ តំណាងក្រុមហ៊ុនThree Dimensional Depth Co., Ltd បានឱ្យដឹងថា ក្រុមហ៊ុនThree Dimensional Depth ជាក្រុមហ៊ុនអ៊ីនធីណិតគុណភាពខ្ពស់ និងអ៊ីនធីណិតចល័ត។ ក្រុមហ៊ុនមានអេបផភ្លីខេសិន(Application) សំខាន់ៗបី គឺការទិញទំនិញសាកល ការទូទាត់តាមទូរស័ព្ទ និងហ្គេមបែបកម្សាន្ត និងអប់រំសង្គម។
នៅក្នុងប្រទេសចិនវិញ ក្រុមហ៊ុនThree Dimensional Depth មានកិច្ចសហប្រតិបត្តិការល្អផ្នែកពាណិជ្ជកម្ មជាមួយក្រុមហ៊ុនChina Unionpay ប្រតិបត្តិករគមនាគមន៍ និងធនាគារនិងស្ថាប័នហិរញ្ញវត្ថុជាច្រើន ហើយក្រុមហ៊ុនផ្តល់សេវាកម្មជូនទៅបុគ្គល និងក្រុមហ៊ុនដូចជាការទូទាត់ផ្ទាល់ខ្លួន និងការទូទាត់ប្រាក់ចំនួនច្រើន តាមអនឡាញនិងមិនអនឡាញ ដោយធានានូវសន្តិសុខសុវត្ថិភាពខ្ពស់។
ក្រុមហ៊ុនក៏មានផ្តល់សេវាជំនួញអេឡិចត្រូនិក ទៅដល់ពាណិជ្ជករ និងរោងចក្រផលិត។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនល្បីៗជាច្រើនទទួលសេវាពី Three Dimensional ដូចជា Hair,និងMedia, Galanz, Huawei, MI,និង ZTE។
តំណាងក្រុមហ៊ុនបានឱ្យដឹងទៀតថា Three Dimensional Depth មានមូលដ្ឋានកិច្ចសហប្រតិបត្តិការធំទូលាយធនាគារ និងស្ថាប័នលំដាប់ពិភពលោកជាច្រើន ដូចជា ធនាគារអង់គ្លេសBarclay Bank និងក្រុមហ៊ុនល្បីរបស់អារ៉ាប៊ីសាអ៊ូឌីត ។
សម្រាប់នៅកម្ពុជា Three Dimensional Depth មានផ្តល់សេវាកម្មជាច្រើនដូចជាការធ្វើជំនួញទិញ លក់ទំនិញ និងសេវាកម្មតាមអ៊ីនធើណិត(E-Business Platform) និងការលក់ប្រេនល្បីៗរបស់ចិន ដល់អតិថិជន និងដំណោះស្រាយការទូទាត់លក្ខណៈបុគ្គល៕