(វៀតច័ន្ទ,ឡាវ)៖ ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ បានឡើងថ្លែងបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំកំពូលសភា CLV-DTA លើកទី១ ស្ដីពីការពង្រឹងតួនាទីភារកិច្ច នៃរដ្ឋសភាក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ-វៀតណាម ដែលធ្វើឡើងរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសភា CLV បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សាយ សំផន ភុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម ថងលុន ស៊ីសុលីត (THONGLOUN Sisoulith) ប្រធានរដ្ឋឡាវ។
នៅក្នុងបទអន្តរាគមន៍ខាងលើនេះ ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាសធិការក្រសួងការពារជាតិ តំណាងឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងនូវចំណុចសំខាន់ៗរួមមាន៖
*ទី១៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គម និយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាននិងកំពុងបន្តពង្រីកភាពជាដៃគូ សហប្រតិបត្តិការ ជាយុទ្ធសាស្ត្រក្នុងគោលបំណងដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព ក្នុងការបន្តពូនជំនូវ កម្លាំងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អនឹងគ្នាដែលយើងមានតាំងពីយូលង់ ណាស់មកហើយ ក្នុងឱកាសនេះយើងនឹងបន្តសាមគ្គីភាព សហការរួមគ្នា ឱ្យកាន់តែរឹងមាំនិងស៊ីជម ថែមទៀតស្របតាមស្មារតីនៃក្រសួងការពារជាតិនៃប្រទេសទាំងបី «ក្នុងការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព»។
*ទី២៖ កិច្ចប្រជុំកំពូលសភា CLV-DTA លើកទី១ ស្តីពីការពង្រឹងតួនាទីភារកិច្ច នៃរដ្ឋសភាក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ-វៀតណាម នាពេលនេះគឺជាឱកាសសម្រាប់ យើងទាំងអស់គ្នា ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពល្អប្រសើរជាប្រពៃណីជាអ្នកជិតខាងល្អ និងផ្តល់ផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងប្រទេស និងប្រជាជនយើងទាំងអស់គ្នា។
លើសពីនេះទៅទៀតកិច្ច ប្រជុំកំពូលសភា CLV-DTA លើកទី១ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង៣ ដែលមាន ព្រំដែនជាប់គ្នាមិនត្រឹមតែបង្ហាញច្បាស់ពីសារៈសំខាន់យុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យក្នុង តំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដល់ការតភ្ជាប់អាស៊ាន និងការពង្រឹងសហគមន៍ អាស៊ានផងដែរ ពិសេសការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់ ការលើកកម្ពស់សុខមាលភាព និង ជីវភាពរស់នៅរបស់ប្រជាជនយើង។
*ទី៣៖ ជាការពិតណាស់ នៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខការពារជាតិ ក្រសួងការពារប្រទេសយើងទាំង៣ សម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការចូលរួមសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែន កសាងនូវភាពជាអ្នកជិតខាងល្អ ការពង្រឹងមិត្តភាព ជាប្រពៃណី និងការពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព ដើម្បីធានានូវអនាគតតំបន់មួយ ដែលមាន សន្តិភាព ស្ថិរភាព និងវិបុលភាព។
ជាក់ស្ដែង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានការរីករាលដាលនៃជំងឺកូរីដ-១៩ជាសកល ប៉ុន្តែកងទ័ពនៃប្រទេសយើងទាំង៣នៅតែបន្ត រឹតចំណងសាមគ្គីភាព សហការរួមគ្នាយ៉ាងស្អិតរមួត ក្នុងភាពជាអ្នកជិត ខាងល្អ មិត្តភាពជាប្រពៃណីបន្ត លើកកម្ពស់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងសំដៅពង្រឹងនិងពង្រីកចំណង សាមគ្គីភាព មិត្តភាព ស្មារតីសាមគ្គីភាពជាភាតរៈ និងកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិ។ កងទ័ពប្រទេសយើងទាំងបី បាននឹងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើកិច្ច ការតំបន់គាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
*ទី៤៖ កិច្ចសហប្រតិបត្តិការកម្រិតការពារជាតិ ក៏មានជំនួបកំពូលនាពេលថ្មីៗនេះរវាង នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជំនួបរវាង អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ ដែលផ្ដោតសំខាន់ទៅលើការត ភ្ជាប់ទំនាក់ទំនងល្អរវាងកងទ័ព នឹងកងទ័ព ប្រជាជន នឹងប្រជាជន និងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិ ការរក្សានូវ សន្តិភាព ស្ថិរភាព និងវិបុលភាព របស់ប្រជាជនយើងនៃប្រទេសទាំងបី។
*ទី៥៖ ជាមួយគ្នានេះ យើងនៅតែមានការជួបប្រជុំពិភាក្សាគ្នាតាមរយៈយន្តការដែលមានស្រាប់ នៃប្រទេសទាំង៣ យើងរួមគ្នាជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការជួញ ដូរមនុស្ស បទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែន បទល្មើសព្រៃឈើ ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការ ជួយសម្របសម្រួលដល់ប្រជាពលរដ្ឋនៃប្រទេសយើងទាំង៣ ក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែនទទួលបាន លទ្ធផលជាផ្លែផ្កា។
ជាក់ស្ដែងនៅបំណាច់ខែធ្នូ ឆ្នាំ២០២៣នេះ នឹងមានរៀបចំជំនួបប្រាស្រ័យមិត្តភាព ការពារជាតិថ្នាក់រដ្ឋមន្ត្រីនៃប្រទេសយើងទាំង៣ កម្ពុជា-ឡាវ-វៀតណាម "CLV” លើកទី១ និងការធ្វើលំហាត់ សុខាភិបាល កងទ័ពទាំង៣ប្រទេស នៅចំណុចត្រីកោណមរកត "តំបន់កន្ទុយនាគ"។
*ទី៦៖ ខ្ញុំមានជំនឿជឿជាក់យ៉ាងម៉ុតមាំថា ក្រោយពីកិច្ចប្រជុំកំពូលសភា CLV-DTA លើកទី១ ស្ដីពីការ ពង្រឹងតួនាទីភារកិច្ច នៃរដ្ឋសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាដៃគូគ្រប់ជ្រុងជ្រោយរវាង កម្ពុជា-ឡាវ-វៀតណាម នាពេលនេះ កងទ័ពប្រទេសយើងពិតជាមានមោទនភាព និងមានភាពចាំបាច់ ជាដៃគូយុទ្ធសាស្ត្រក្នុងការត្រៀមខ្លួនឱ្យបានល្អដើម្បីពង្រឹងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យ កាន់តែមានភាពជិតស្និទ្ធ ក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំង៣ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ ឈានទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យនិងផ្ដល់ភាពសុខសាន្តរបស់ប្រទេសជាតិយើង។
កងទ័ពប្រទេស យើងទាំងបីបន្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ទាំងនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយតាមបណ្ដោយព្រំដែន ថែមទាំងមានការទំនាក់ទំនងការទូតយោធា ឱ្យកាន់តប្រសើរឡើងថែមទៀតទៅតាមពិធីសារដែលយើងមានស្រាប់បន្តព្យាយាមប្រឹងប្រែងបន្ថែមទៀតនូវតម្រូវការដ៏ចាំបាច់នានា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរបស់យើងឈានឡើងដល់កម្រិតកាន់តែខ្ពស់ និង កាន់តែស៊ីជម្រៅ សមស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជនយើងទាំងអស់គ្នានាពេលអនាគត។
*ទី៧៖ ជាការពិតស្ថានភាពក្នុងតំបន់ និងពិភពលោកនារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងពិនិត្យ ដោយសារតឃើញថា បន្ទាប់ពីការផ្ទុះរីករាលដាលនូវជម្ងឺកូវីដ-១៩ និងការប្រឈមនឹងភាពមិនប្រាកដប្រជាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយពីសំណាក់ប្រទេសមហាអំណាច បានធ្វើឱ្យមានសង្គ្រាមផ្ទុះឡើង នៅតំបន់អឺរ៉ុប "អ៊ុយក្រែន-រុស្ស៊ី" នៅមជ្ឈិមបូព៌ា "អីស្រាអែល-ហាមាស" ព្រមទាំងវិបត្តិពហុសណ្ឋាន និងពហុវិស័យ បានធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សន្តិសុខលើពិភពលោក និងមានផលប៉ះពាល់ដល់ស្ថាន ភាពសេដ្ឋកិច្ចជាសកល។
បញ្ហាប្រឈមសន្តិសុខមិនប្រពៃណី ដូចជាការប្រែប្រួលអាកាសធាតុ និង ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតកាន់តែមានភាពធ្ងន់ធ្ងរ ធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍កំពុង ជួបនឹងការលំបាក។ បន្ថែមលើនេះគ្រោះមហន្តរាយ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និង បញ្ហាប្រឈមផ្នែកសន្តិសុខបែបប្រពៃណី និងមិនប្រពៃណីផ្សេងទៀត ក៏នៅតែជាកង្វល់សម្រាប់យើងទាំងអស់គ្នា។
*ទី៨៖ ជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដូចបានលើកឡើងខាងលើទាមទារឱ្យកងទ័ពនៃប្រទេស យើងទាំង៣ ពង្រឹងកិច្ចសហប្រតិបត្តិការរួមជាមួយគ្នាឱ្យកាន់តែរឹងមាំថែមទៀតដើម្បីអាចដោះស្រាយបញ្ហាទាំងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ពីគោលជំហររបស់ខ្លួនក្នុងការ "ឯកភាពដើម្បីកិច្ចសហប្រតិបត្តិការ” មិនមែន “ឯកភាពដើម្បី ប្រឈមមុខដាក់គ្នានោះទេ ដូចនេះប្រទេសយើងទាំងបី ត្រូវព្យាយាមពង្រឹងដល់ការទំនាក់ទំនងលើ វិស័យការទូតយោធា មិត្តភាព ភាតរៈភាព ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា។
*ទី៩៖ យើងត្រូវតែផ្ដល់អាទិភាពដល់តម្លៃសន្តិភាពខ្ពស់ជាងអ្វីៗទាំងអស់។ ហេតុនេះនៅក្នុងបរិបទ បច្ចុប្បន្នយើងត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យ បច្ចេកទេស បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ការបង្កើនចំណេះដឹងផ្នែក បច្ចេកវិទ្យា ការអភិវឌ្ឍន៍ធនធានមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយរវាងក្រសួងការពារប្រទេសទាំង៣ មានសារៈសំខាន់និងចាំបាច់ក្នុងការទំនាក់ទំនងជា ប្រពៃណី សាមគ្គីភាព ការយោគយល់ ការជឿជាក់ ជាអត្ថប្រយោជន៍រួម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជាមួយគ្នានេះ យើងត្រូវពង្រឹងការអនុវត្តនូវពិធីសារ រចនាសម្ព័ន្ធដែលមានស្រាប់យើងបង្កើតឡើង នូវ ផែនការប្រចាំឆ្នាំនីមួយៗ គឺជាការងារចាំបាច់ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងវិស័យផ្សេងៗទៀតឱ្យមានការរីកចម្រើនឈានឡើងមួយកម្រិតទៀត។
*ទី១០៖ ក្នុងស្មារតីនេះក្នុងនាមក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមគាំទ្រចំពោះ ស្មារតីកិច្ចប្រជុំកំពូលសភា CLV-DTA លើកទី១ ស្ដីពីការពង្រឹងតួនាទីភារកិច្ច នៃរដ្ឋសភាក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ-វៀតណាម នាពេលនេះ។ ក្រសួងការពារជាតិកម្ពុជា បានប្ដេជ្ញាចូលរួមចំណែកដល់ការគិតគូរអំពីចក្ខុវិស័យទិសដៅទៅអនាគតការរៀបចំដៃគូយុទ្ធសាស្រ្តនិងផែនការសកម្មភាពទាំង ឡាយ សម្រាប់អនុវត្តកម្មវិធីនានានៃកិច្ចសហប្រតិបត្តិការរបស់យើង។
*ទី១១៖ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងល្អ ចំណងមិត្តភាព សាមគ្គីភាព ក្នុងកិច្ចសហប្រិតិបត្តិការល្អរវាងប្រទេសទាំង៣ ឱ្យកាន់តែរឹងមាំ ស្អិតល្មួត និងមានប្រសិទ្ធភាពឡើងថែមទៀត ដើម្បីជាផលប្រយោជន៍នៃប្រជាជនប្រទេសយើងទាំង៣។
*ទី១២៖ ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់កិច្ចប្រជុំកំពូលសភា CLV-DTA លើកទី១ ស្តីពីការពង្រឹងតួនាទី ភារកិច្ចនៃរដ្ឋសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ឡាវ-វៀតណាម នាពេលនេះ ខ្ញុំសូមឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ថែមទៀត៕