Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ស សុខា និងលោកស្រី ផ្តល់ថវិកា ២០លានរៀល និងអង្ករ ២តោន ជូនកុមារកំព្រា​ ៤មណ្ឌល នៅខេត្តព្រៃវែង

21-08-2016 12:50

(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារទូទាំងខេត្តព្រៃវែង នាំយកអំណោយជាគ្រឿងបរិភោគ អង្ករ និងថវិកា ទៅចែកជូនកុមារកំព្រាចំនួន ៤មណ្ឌលនៅខេត្តព្រៃវែង។

លោក សែម គន្ធា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានឲ្យដឹងថា សម្រាប់កុមារកំព្រា ១មណ្ឌល ទទួលបានថវិកា ៥លានរៀល និងអង្ករ ចំនួន ៥០០គីឡូក្រាម សរុបថវិកាទាំងអស់ស្មើនឹង ២០លានរៀល រួមទាំងអង្ករ ២តោន។

នៅក្នុងឱកាសនោះ លោក ស សុខា បានផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំ ព្រមទាំងជំរុញឲ្យប្រធានមណ្ឌលទាំង៤ និងមន្រ្តីពាក់ព័ន្ធបង្កើនសកម្មភាព លើការជួយមើលខុសត្រូវ និងការបណ្តុះបណ្តាលដល់កុមារកំព្រាកាន់តែខ្លាំង ដើម្បីឲ្យពួកគេមានចំណេះដឹង និងអាចក្លាយជាទំពាំងស្នងឫស្សីបាន៕