(ភ្នំពេញ)៖ ដោយផ្តោតការយកចិត្តទុកដាក់ ក្នុងការពង្រីកវិសាលភាពប្រែក្លាយសាកលវិទ្យាល័យកម្ពុជា (The University of Cambodia) ឲ្យទៅជាមជ្ឈមណ្ឌលឧត្តមភាព នៃការសិក្សាលើការបង្រៀន ការបណ្តុះបណ្តាល និងការស្រាវជ្រាវ និងដោយមានបំណងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សដែលជាអាទិភាពចម្បងនៅកម្ពុជា សាកលវិទ្យាល័យកម្ពុជា (UC) បានប្រកាសផ្តល់ជូននូវអាហារូបករណ៍ចំនួន ២០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

ក្រៅពីអាហារូបករណ៍ខាងលើនេះ សាកលវិទ្យាល័យកម្ពុជា ក៏មានផ្តល់ជូននូវអាហារូបករណ៍ផ្សេងៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងសាកលវិទ្យាល័យកម្ពុជា៖ គេហទំព័រសាកលវិទ្យាល័យកម្ពុជា៖ www.uc.edu.kh, ទំព័រហ្វេសប៊ុកសាកលវិទ្យាល័យកម្ពុជា៖ The University of Cambodia (facebook.com/universityofcambodia) ទូរស័ព្ទ៖ ០២៣ ៩៩៣ ២៧៦ ឬ ០៧០ ៩៩០ ៥០៧៕