(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍មុន លោក ម៉ារ យ៉ារិទ្ធិ អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកតាមដានសភាពការណ៍នយោបាយផងនោះ បានលើកឡើងថា ខណៈពេលដែលពិភពលោក កំពុងរងគ្រោះពីការធ្លាក់ចុះនូវសេដ្ឋកិច្ច ដោយសារតែសង្រ្គាមកើតមានឡើងជាច្រើនកន្លែងនោះ កម្ពុជានៅតែមានសង្ឃឹមក្នុងការអភិឌ្ឍ និងធ្វើឲ្យមានកំណើនសេដ្ឋកិច្ចបាន បើសិនជាកម្ពុជារក្សាបាននូវសន្តិភាព។

បើតាម លោក ម៉ារ យ៉ារិទ្ធិ ពេលនេះប្រៀបដូចជាឱកាសមួយសម្រាប់កម្ពុជាក្នុងការពង្រឹងខ្លួន អភិវឌ្ឍខ្លួនឲ្យក្លាយជាទីតាំងសន្តិភាពមួយ ដែលអាចធានាដល់កាវិនិយោគ ទេសចរណ៍ជាដើម ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់សង្រ្គាមអស់រយៈពេលយូរមកហើយទម្រាំងមានសន្តិភាពដូចបច្ចុប្បន្ន ដូច្នេះទាំងរដ្ឋាភិបាល ទាំងប្រជាជន គឺយល់ច្បាស់ណាស់នៃតម្លៃនៃសន្តិភាព និងត្រូវប្ដេជ្ញាការពារសន្តិភាព។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ ដូចតទៅ៖