(ភ្នំពេញ)៖ នៅរយៈពេលប្រមាណ ៥០ថ្ងៃប៉ុណ្ណោះ ដែលអ៉ីស្រាអែល អាចវាយដណ្ដើមនិងគ្រប់គ្រងភាគខាងជើងតំបន់ហ្គាហ្សា ដូច្នេះអាចប្រហែល៥០ថ្ងៃទៀត អ៉ីស្រាអែល ក៏នឹងអាចគ្រប់គ្រងតំបន់ហ្កាហ្សាភាគខាងត្បូងបានផងដែរ។

នេះជាការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ អ្នកព័ត៌មានជើងចាស់ និងជាអ្នកតាមដានសភាពការណ៍នយោបាយអន្តរជាតិ នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍មុន។ ជាមួយគ្នានេះដែរ លោក ម៉ារ យ៉ាររិទ្ធិ យល់ឃើញថាក្រោយការកាន់កាប់ទាំងស្រុងរបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សានោះសង្រ្គាមក៏អាចត្រូវបានបញ្ចប់ នៅមុនពេលដែលការបោះឆ្នោតសហរដ្ឋអាមេរិកឈានមកដល់។ យ៉ាងណាមិញ ទោះសង្រ្គាមអាចបញ្ចប់ពិតមែន ប៉ុន្តែទំនាស់រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ក៏មិនអាចជាសះបានឡើយ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ ដូចតទៅ៖