(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ជារឿងគួរឲ្យសោកស្ដាយដែលអ៊ុយក្រែន មិនជ្រើសរើសធ្វើជាប្រទេសអព្យាក្រិត តែបែជាចង់ក្លាយទៅជាសមាជិកនៃអង្គការណាតូ ដែលចំណុចនេះបាននាំឲ្យរុស្ស៉ីមិនអាចនៅស្ងៀមបានឡើយ។ ការថ្លែងបែបនេះរបស់លោកបណ្ឌិត កា ម៉ាធុល បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍មុន។

បើតាមការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិតគឺ សម្រាប់ភូមិសាស្រ្តនយោបាយ គឺរុស្ស៉ីមិនអាចឲ្យសមាជិករបស់អង្គការណាតូចូលមកជិត ឬជាប់ព្រំដែនរបស់ខ្លួនឡើយ ព្រោះបើផ្អែកតាមភូមិសាស្រ្តនយោបាយ នរណាចាប់អ៊ុយក្រែនបាន រវាងរុស្ស៉ី និងលោកខាងលិច អ្នកនោះនឹងឈ្នះនៅក្នុងទិដ្ឋភាពសង្រ្គាម ឬទិដ្ឋភាពនយោបាយ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូដូចតទៅ៖