(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានលើកឡើងថា អាជីវកម្មសម្មាមគ្គ គឺជាវិធីរកស៉ី ឬធ្វើការដោយប្រពៃត្រឹមត្រូវ តាមបែបព្រះពុទ្ធសាសនា។

មហាឧបាសកបន្តថា បើរកស៉ីតាមបែបព្រះពុទ្ធសាសនា នឹងទទួលបានការរីកចម្រើន និងមានស្ថិរភាព សម្រាប់បុគ្គល សង្គម និងធម្មជាតិ ហើយរៀនអាជីវកម្មសម្មាមគ្គ បានទាំងលុយ ទ្រព្យសម្បត្តិ និងសេចក្តីសុខ ពិសេសសេចក្តីសុខផ្លូវចិត្ត។

ដើម្បីជ្រាបកាន់តែច្បាស់ថា អ្វីជាអាជីវកម្មសម្មាមគ្គ សូមទស្សនាវីដេអូកិច្ចសម្ភាសន៍ជាមួយមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ដូចតទៅ៖