(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរង និងលោកវរសេនីយ៍ត្រី អៀ ទ្រី មេបញ្ជាការរង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងលើកទិសដៅអនុវត្តន៍បន្ត។

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ឈិន ឈាង បានណែនាំដល់កងកម្លាំងក្នុងប៉ុស្តិ៍ក្បាលស្ពានទាំងអស់ត្រូវត្រៀមកម្លាំងអន្តរាគមន៍ ២៤ ម៉ោងលើ ២៤ ម៉ោងដើម្បីប្រជាពលរដ្ឋមានហេតុការណ៍កើតឡើង ត្រូវចុះជួយ អន្តរាគមន៍បានទាន់ពេល ត្រូវយាមតាមគោលដៅ ប្រចាំដើរល្បាតត្រួតពិនិត្យ ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា-ថៃ ជាពិសេស បង្កើនការទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែន ដោយខុសច្បាប់ផងដែរ៕