(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយឃុំតាមឺុន និងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង លោក សួស អង្គារ៍ បានថ្លែងថា «យើងជាសកម្មជន សមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជា( CPP ) នៅថ្នាក់មូលដ្ឋាន ត្រូវធ្វើអំពើល្អគ្រប់បែបយ៉ាង រហូតជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការដើម្បីឲ្យពួកគាត់ មានជំនឿជឿជាក់គាំទ្រពិតប្រាកដ និងទាញរកសម្លេងឆ្នោតទទួលបានជ័យជម្នះ ជូនគណបក្សប្រជាជនកម្ពុជា»។
លោក សួស អង្គារ៍ លើកឡើងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២១ខែសីហា ឆ្នាំ២០១៦នេះ ក្នុងពិធីប្រជុំពង្រឹងថ្នាក់ដឹកនាំ បក្សមូលដ្ឋាន សាខាបក្សភូមិ សកម្មជនបក្ស នៅទីស្នាក់ការបក្ស ឃុំអូតាគីស្រុកថ្មគោល។
តំណាងគណបក្សឃុំទាំង២ បានឡើងធ្វើរបាយការណ៍សង្ខេបរាយការណ៍ ជូនគណៈអធិបតីនិងសមាជិកបក្ស ក្នុងអង្គប្រជុំស្តីពីការណែនាំពីគណបក្សខេត្ត ស្រុក ដោយជ្រើសរើស ប្រធានក្រុមចុះឈ្មោះបោះឆ្នោត ក្នុងនោះ១ឃុំជ្រើសរើសយកក្នុងក្រុមប្រឹក្សាឃុំម្នាក់ ជំនួយការស្មៀនឃុំម្នាក់ ការីកុំព្យូរទ័រម្នាក់ និងសំណូមពរដល់ប្រធានក្រុមការងារ ជួយឧបត្ថមថវិកា ១ឃុំមាន៣នាក់ សរុប៦នាក់ ក្នុងម្នាក់១ថ្ងៃ២ម៉ឺនរៀល មានរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី១ខែកញ្ញ ដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ទើបបិទបញ្ចប់ការចុះឈ្មោះនេះ។ តំណាងឃុំទាំង២ក៏បានបញ្ជាក់ ការនូវលើកស្លាកសញ្ញាគណបក្ស តាមភូមិនានានៅឃុំអូរតាគី ២៤ស្លាកបានរួចរាល់ហើយ នៅតែឃុំតាម៉ឺនមិនទាន់រួចរាល់ ដោយសារជាងធ្វើស្លាកគណបក្ស ធ្វើមិនទាន់ពេលវេលានិងបន្ត លើកស្លាកសញ្ញាបក្សបញ្ចប់ក្នុងប៉ុន្មានថ្ងៃ ខាងមុខនេះផងដែរ។
លោក សួស អង្គារ៍ បានបញ្ជាក់ថា ដើម្បីត្រៀមលក្ខណៈសម្បត្តិទុកជាមុន ក្នុងការយុទ្ធនាការឃោសនា បោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមការងារចុះជួយឃុំទាំង២ និងសកម្មជន សមាជិកគាំទ្របក្ស បានខិតខំធ្វើកិច្ចការជាច្រើន នៅក្នុងមូលដ្ឋានជាប្រចាំរហូតមក និងបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ទូទៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើឲ្យពួកគាត់ស្រឡាញ់ មានការជឿជាក់ចេញពីបេះដូង ទើបយើងបានទទួលលទ្ធផលល្អ បានជ័យជម្នះឈ្នះឆ្នោតគ្រប់អណត្តិនិងអណត្តិបន្តទៀតផងដែរ។
លោកបានអំពាវនាវថា សូមឲ្យប្រជាពលរដ្ឋទូទៅ ក្នុងមូលដ្ឋានកុំឲ្យជឿការឃោសនាបោកប្រាស់ ភូតកុហក់ សន្យាខ្យល់ របស់បក្សប្រឆាំងដូចអណត្តិមុនៗទៀត។ មកទល់ពេលនេះ តើបក្សប្រឆាំងបានធ្វើអ្វីខ្លះ កសាងសមិទ្ធផលអ្វីខ្លះជូនប្រជាពលរដ្ឋ គឺមានតែការដើរញុះញុង បង្ករបញ្ហា ធ្វើបាតុកម្ម ឆ្លៀតឱកាសឃោសនាអកុសល់ផ្សេងៗ ដល់ប្រជាពលរដ្ឋដើម្បីឲ្យប្រជាពលរដ្ឋយើង បោះឆ្នោតឲ្យពួកគេតែប៉ុណ្ណោះ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានបញ្ជាក់ នៅពេលប្រជុំពង្រឹងបក្សឃុំទាំង ២នេះទៀតថា យើងទាំងអស់គ្នា គឺសមាជិកសកម្មបានគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវត្រៀមលក្ខណៈសម្បត្តិ ត្រៀមខ្លួនគ្រប់យ៉ាងជាស្រេច ដើម្បីឈានដល់ការឃោសនាស្វែងរក សម្លេងឆ្នោតគាំទ្រគណបក្ស ត្រូវនាំគ្នាទៅចុះឈ្មោះឲ្យមានក្នុងបញ្ជីបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី១ ខែ កញ្ញា ដល់ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នេះ គឺប្រាប់ឲ្យប្រជាពលរដ្ឋយើងរក្សាទុកអត្តសញ្ញាណប័ណ្ណ ឲ្យបានល្អ ហើយត្រៀមដល់ពេលយុទ្ធនាការឃោសនា បោះឆ្នោតខាងមុខនេះ និងទៅបោះឆ្នោតដើម្បីទទួលបានជ័យជំនះ ជូនគណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំប្រទេសជាតិនៅអាណត្តិនេះ និងអាណត្តិបន្តទៀត ដើម្បីមានឱកាស សម្រាប់ការកសាង អភិវឌ្ឍន៍ជាតិ ព្រមទាំងឲ្យប្រជាពលរដ្ឋ មានការរីកចម្រើន កាត់បន្ថយភាពក្រីក្រ ទាំងនៅតាមមូលដ្ឋានជនបទ និងនៅទីក្រុង ឈានទៅរកសុខសន្តិភាព និងវឌ្ឍនៈភាពសង្គមប្រទេសជាតិកម្ពុជាយើងតទៅ។
បន្ទាប់ពីប្រជុំការងារនិង សំណេះសំណាលចប់ ប្រធានក្រុមការងារបានឧត្ថមថវិកា ដល់សមាជិកទាំងអស់ ៧៤នាក់ ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល៕