(បាត់ដំបង)៖ លោក សុទ្ធ គីម កុលមុនី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្ដីទទួលបន្ទុបេសកកម្មពិសេស និងជា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ ខេត្តបាត់ដំបង នៅព្រឹកទី៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រាប់ពូជស្រូវបម្រុងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២៦៨គ្រួសារនៅស្រុកឯកភ្នំ។

ពលរដ្ឋទាំងនេះ រងផលប៉ះពាល់ ដោយគ្រោះ រាំងស្ងួត និងគ្រោះទឹកជំនន់ ក្នុងភូមិសាស្រ្ដស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំនួន ២៦៨គ្រួសារ ដែលមកពីឃុំ៣ ក្នុងនោះមាន៖ ឃុំព្រែកនរិន្ទ ចំនួន៩០គ្រួសារ, ឃុំសំរោងក្នុងចំនួន៧គ្រួសារ, ឃុំព្រែកខ្ពបចំនួន១៧១គ្រួសារ៕