(ភ្នំពេញ)៖ ថ្លែងនៅក្នុងកម្មវិធី Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍មុន លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញវិទ្យសាស្រ្តនយោបាយ បានលើកឡើងថា ដោយសារតែនៅក្នុងប្រទេសអ៊ុយក្រែន កន្លងមកដល់បច្ចុប្បន្ន គឺមានចលនា ៣ធំៗគឺ ភាគខាងជើងទំនោទៅខាងរុស្ស៉ី ភាគកណ្ដាលជាតិនិយម និងភាគខាងត្បូងទំនោទៅរកណាតូនោះ ដូច្នេះអ៊ុយក្រែនពិតជាពិបាកក្នុងការយកឈ្នះសង្រ្គាមជាមួយរុស្ស៉ី។

បើតាមលោកបណ្ឌិត, ដំបូងឡើយមុនធ្វើសង្រ្គាមតបតទៅកាន់រុស្ស៉ី អ៊ុយក្រែនគួរធ្វើឲ្យមានចលនាជាតិនិយមតែមួយសិន។ ការមិនមានចលនាជាតិនិយមរួមបែបនេះហើយ ប្រសិនជាសង្រ្គាមនៅតែអូសបន្លាយ ឈានដល់ឆ្នាំ២០២៤ អាចនឹងមានចលនាបដិវត្តន៍ទម្លាក់ លោក វ៉ូឡូឌីមៀ ហ្សាលិនស្គី ព្រោះប្រជាជនចាប់ផ្ដើមហត់នឿយនឹងសង្រ្គាម ហើយប្រសិនជាមិនមានការធ្វើបដិវត្តន៍ អ៊ុយក្រែននឹងចូលណាតូ នៅក្នុងករណីដែលអ៊ុយក្រែនចូលណាតូ នោះជាគ្រោះថ្នាក់សម្រាប់រុស្ស៉ី ដូច្នេះរុស្ស៉ីនឹងរំលាយអ៊ុយក្រែន មុនក្លាយជាសមាជិកណាតូ។

សូមទស្សនិកជន ទស្សនាការលើកឡើងរបស់ លោកបណ្ឌិត ដូចតទៅ៖