(ឥណ្ឌូនេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ានក្រោយ ឆ្នាំ២០២៥ លើកទី ១២ ដែលប្រព្រឹត្តទៅពីថ្ងៃទី ៤ ដល់ ៥ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

ក្រុមការងារជាន់ខ្ពស់នេះ បានចាប់ផ្តើមធ្វើការពង្រាងផែនការយុទ្ធសាស្ត្រចំនួន ៤ នៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលចាប់ផ្តើមជាមួយនឹងផែនការយុទ្ធសាស្ត្រ របស់សហគមន៍សន្តិសុខ-នយោបាយអាស៊ាន។

កិច្ចប្រជុំនេះ មានលក្ខណៈពិសេសដោយសារ ក៏មានចូលរួមផងដែរជាមួយ ប្រធានក្រុមការងារជាន់ខ្ពស់ ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (HLTF-EI) ឧត្តមមន្ត្រីសម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន (SOCA) និងគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន (ACCC)៕