(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា សង្រ្គាមនៅហ្កាហ្សា មិនអាចធ្វើឲ្យប៉ាឡេស្ទីន ទទួលបាននូវសិទ្ធិស្របច្បាប់ក្នុងនាមជាប្រទេសឯករាជ្យមួយ ដែលទទួលស្គាល់ដោយ អង្គការសហប្រជាជាតិបាននោះឡើយ។ ការមិនអាចទទួលបាននូវសិទ្ធិស្របច្បាប់នេះ ព្រោះក្នុងអង្គការសហប្រជាជាតិ មានសហរដ្ឋអាមេរិក ជាអ្នកជំទាស់ ហើយប្រទេសមួយចំនួនទៀត អាចនឹងខាតបង់ប្រយោជន៍ ប្រសិជាប៉ាឡេស្ទីន ក្លាយជាប្រទេសស្របច្បាប់មួយបាន។

បើតាមអ្នកជំនាញវិទ្យាសាស្រ្តនយោបាយខាងលើ អាចមានផ្លូវមួយដែលប៉ាឡេស្ទីនអាចក្លាយជាប្រទេសដែលមានការទទួលស្គាល់ជាសកលបាន គឺចាកចេញពីអង្គការសហប្រជាជាតិ ហើយស្វែងរកអង្គការក្នុងតំបន់ ឬអន្តរជាតិណាផ្សេង ដែលព្រមទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋឯករាជ្យ និងអាចការពារភាពស្របច្បាប់របស់ប៉ាឡេស្ទីនលើឆាកអន្តរជាតិបាន។

សូមទស្សនិកជន ទស្សនាកិច្ចសម្ភាសនដូចតទៅ៖