(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយមួយរូប លោកបណ្ឌិត កា ម៉ាធុល បានមើលឃើញថា នៅប៉ាឡេស្ទីនក្រៅតែពិបាកនៅក្នុងការទទួលបាននូវឯករាជ្យហើយនោះ សង្រ្គាមក៏ពិបាកនឹងបញ្ចប់ដែរ។ ពិបាកបញ្ចប់ក្នុងន័យនេះគឺ អាចមានការផ្ទុះអាវុធ ហើយអាចមានបទឈប់បាញ់ជាបន្តបន្ទាប់ ប៉ុន្តែមិនមានឡើយនូវសន្តិភាពពេញលេញ ព្រោះដោយហេតុតែ បើសិនជាតំបន់នេះមានសន្តិភាពពេញលេញ នោះនឹងមានផលប៉ះពាល់ដល់ប្រទេសមហាអំណាចមួយចំនួន ដែលនៅពីក្រោយខ្នង។

បន្ថែមពីនេះលោកបណ្ឌិត ក៏បានឲ្យដឹងថា នៅក្នុងករណីដែលនៅតំបន់មជ្ឈឹមបូព៌ាមានសន្តិភាពពេញលេញនោះ សង្រ្គាមអាចកើតមានឡើងនៅទីតាំងផ្សេងទៀត ពោលគឺអាចនៅកោះតៃវ៉ាន់ ឬឈានទៅកាន់តំបន់អាហ្រ្វិកជាដើម។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាការលើកឡើងរបស់ លោកបណ្ឌិត កា ម៉ាធុល ដូចតទៅ៖