(ក្រុងរីយ៉ូ)៖ ប្រធានគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានថ្លែងប្រាប់ Fresh News ព្រឹកនេះថា ក្តីរំពឹងដណ្តើមមេដាយរបស់កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ត្រូវបានផុតរលត់ហើយ នៅក្រោយពេលគូប្រជែងដែលបានទម្លាក់នាងកាលពីយប់មិញ កីឡាការិនីហូឡង់ Reshimie Oogink បានប្រកួតចាញ់កីឡាការិនីអាមេរិក ម៉ោង ១រំលងអាធ្រាត្រយប់មិញ។
ដូចេ្នះ ស៊ន សៀវម៉ី អស់ឱកាស ហើយ ក៏ប៉ុន្តែទោះជាយ៉ាងណា សៀវ ម៉ី គឺ ជាអត្តពលិក កម្ពុជាដំបូងបង្អស់ ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ(៦២ឆ្នាំ-១៩៥៤-២០១៦) ដោយបានចូលរួមក្នង ឋានះជាអត្តពលិកពេញសិទ្ទ្ឋ ក្នុងការប្រកួតកីឡាOlympic ក្នុងព្រិត្តិការរណ៍ Olympic Games 2016 អន្តរជាតិ ។នេះគឺជាមោទនភាព ជាកិត្តិយស និងជាប្រវត្តិសាស្ត្រ ១ដ៏ធំសម្រាប់កម្ពុជាយើង៕