(ភ្នំពេញ)៖ ក្រោយពេលដែលសិស្សថ្នាក់ទី១២ ដឹងលទ្ធផលប្រឡងរបស់ពួកគេ ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ និងអ្នកខ្លះក៏កំពុងស្វែងរកដាក់ពាក្យចូលរៀនតាមសាកលវិទ្យាល័យ ឬមហាវិទ្យាល័យទៅតាមជំនាញដែលខ្លួនចូលចិត្ដរៀងៗខ្លួននោះ ស្រាប់តែឃើញនិស្សិតអាហារូបករណ៍១០០% របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្នាក់ទៀត គឺកញ្ញា ឌីម ស៊ាងហ័រ បានចេញមុខចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួននៅលើបណ្ដាញសង្គម។

តាមរយៈវីដេអូរយៈពេលជាង ១៦នាទី ដែល ស៊ាងហ័រ បានបង្ហោះកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ឲ្យដឹងថា រូបនាង និងនិស្សិតដែលទទួលបានអាហារូបករណ៍មួយចំនួនទៀត សុទ្ធតែរស់នៅក្នុងគ្រួសារមិនសូវធូធារ ប៉ុន្ដែដោយការប្រឹងប្រែង តស៊ូក្នុងការសិក្សា ទើបពួកគេទទួលបានឱកាសល្អពីអ្នកឧកញ្ញា ក្នុងការសិក្សានៅថ្នាក់ឧត្ដមសិក្សា ដើម្បីឆ្ពោះទៅសម្រេចក្ដីស្រម៉ៃរបស់ខ្លួន៕

សូមស្ដាប់ការចែករំលែកបទពិសោធន៍ជីវិត និងស្ថានភាពសិក្សាថ្នាក់បរិញ្ញាបត្ររបស់ស្រី ឌីម ស៊ាងហ័រ ទាំងស្រុងដូចតទៅ៖