(ភ្នំពេញ)៖ ក្រុមហ៊ុន វីតាល់ បានចរនាដបទឹកពិសាវីតាល់ បំពាក់ដោយមួកនិសិត្ស បញ្ចប់ការសិក្សា គួរឲ្យស្រឡាញ់ ភ្ជាប់ជាមួយនឹងស្លាកសារជូនពរ «វីតាល់ជូនពរប្រឡងជាប់ជាស្ថាពរ» ដើម្បីចែកជូនដល់ សិស្សថា្នក់ទី១២ ដែលនឹងត្រូវប្រលងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តាវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ ព្រមទាំងបណ្តាខេត្តមួយចំនួន ដូចជាខេត្តបាត់បង និងសៀមរាបផងដែរ ។ ការចែកផលិតផលទឹកពិសាវីតាល់ សម្រាប់ការជូនពរដល់សិស្សានុសិស្សថ្នាក់ទី១២ ដើម្បីលើកទឹកចិត្តពួកគេមុនថ្ងៃប្រឡងចូលមកដល់។ កម្មវិធី «វីតាល់ជូនពរប្រឡងជាប់» នេះបានប្រារព្ធទៅនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ដែលត្រូវនឹងថ្ងៃដែលបិទឈ្មោះ លេខតុ លេខបន្ទប់តាមបណ្តាមណ្ឌលប្រឡង ។
ទាក់ទងជាមួយនឹងកម្មវិធីនេះ ប្រធាននាយកដ្ឋានទីផ្សារនៃក្រុមហ៊ុន អិនវីស៊ី ផលិតទឹកវីតាល់បានឲ្យដឹងថា នេះជាឆ្នាំទី២ ហើយដែលក្រុមហ៊ុនវីតាល់បានបង្កើតកម្មវិធីនេះឡើង ដោយគោលបំណងធំរបស់យើង គឺចង់ផ្តល់នូវរបស់អនុស្សាវរីយ៍ ភ្ជាប់មួយនឹងការលើកទឹកចិត្តសម្រាប់បេក្ខជន ដែលនឹងត្រូវប្រលងមធ្យមសិក្សាទុតិយភូមិ ក្នុងចុងខែសីហានេះ។ ក្រុមហ៊ុនចង់បង្ហាញទៅអតិថិជន និងប្រជាពលរដ្ឋខ្មែរទូទៅថា វីតាល់គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ចំពោះបញ្ហាសង្គមគ្រប់រូបភាព លើកនេះក៏ដូចគ្នា យើងយល់ច្បាស់នូវអារម្មណ៍នៃការព្រួយបារម្ភនានាមុននឹងថ្ងៃប្រលងចូលមកដល់ ដូច្នេះហើយដើម្បីកម្មវិធី «វីតាល់ជូនពរ ឲ្យប្រលងជាប់ជាស្ថាពរ» ប្រៀបបានជាជំនួយដល់ផ្លូវអារម្មណ៍ និងជួយឲ្យប្អូនៗមានជំនឿចិត្តលើខ្លួនឯង ហើយខំប្រឹងឲ្យអស់ពីសម្ថភាពដើម្បីលទ្ធផលល្អបំផុត។
កម្មវិធីនេះបានទទួលការគាំទ្រខ្លាំង ពីសំណាក់សិស្សានុសិស្សដែលជាបេក្ខជនប្រឡង ពួកគេស្រឡាញ់ការច្នៃម៉ូដ របស់ដបវីតាល់ដែលតែងតែមានគំនិតច្នៃប្រឌិតខ្ពស់។ យុវជនម្នាក់ ដែលបានទទួលដប វីតាល់ជូនពរប្រឡងជាប់ បាននិយាយថា ដបនេះស្អាតណាស់ លោកមិនដាច់ចិត្តញ៉ាំទេ ព្រោះវាមានន័យណាស់សម្រាប់លោក និងអ្នកប្រឡងដទៃទៀត ដូច្នេះលោកនឹងថែរក្សាទុកឲ្យបានល្អដើម្បីជាអនុស្សាវរីយ៍។
ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណងលើកទឹកចិត្ត និងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ ផ្អែកលើកញ្ចប់ថវិការ ២៥៛ វីតាល់ប្តេជ្ញាថានឹងបន្តចូលរួមបន្ថែមទៀតរាល់សកម្មភាពល្អៗ ក្នុងសង្គមដើម្បីជា សក្ខីភាពនៃការចូលរួមរបស់អតិថិជនវីតាល់។ ដូច្នេះហើយគ្រាន់តែជាវទឹកវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»៕