(ភ្នំពេញ)៖ ក្រុមហ៊ុន មីរ៉ាខល អហ្វ ឃែភីថល ខេមបូឌា អិលធីឌី ហៅកាត់ថា MOC គឺជាក្រុមហ៊ុនដែលផ្ដល់ការបណ្ដុះបណ្ដាល ពីរបៀបនៃការវិនិយោគ និងបៀបនៃការដាក់ទុន ដើម្បីទាក់ទាញ បានអ្នកវិនិយោគច្រើន បើកជាផ្លូវការហើយនៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។
ពិធីបើកដំណើរការនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារអ៉ីនធ័រខន ក្រោមវត្តមានលោក ស៊ឹម រិទ្ធី អគ្គនាយកក្រុមហ៊ុន MOC, រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងតំណាងស្ថានទូតម៉ាឡេស៊ី នៅកម្ពុជា ព្រមទាំងបណ្ដាលក្រុមហ៊ុនវិនិយោគទុន ជាច្រើនទៀតផងដែរ។
លោក ស៊ឹម រិទ្ធី អគ្គនាយក MOC បានឲ្យដឹងថា ក្រុមហ៊ុនបណ្ដុះបណ្ដាលនេះ គឺបានបើកដំណើរការ ១៨ប្រទេសទូទាំពិភពលោក ប៉ុន្ដែនេះជាលើកដំបូងបង្អស់នៅកម្ពុជា ហើយមានចក្ខុវិស័យ ដើម្បីជួយម្ចាស់អាជីវកម្មផ្សេងទៀត ជាច្រើន ដើម្បីរៀបចំរចនាសម្ព័ន្ធអាជីវកម្មរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ដោយអនុលោមតាមស្ដង់ដារពិភពលោក នៃទីផ្សារភាគហ៊ុន។
លោកបានបញ្ជាក់ថា «យើងបង្រៀនម្ចាស់អាជីវកម្មទាំងអស់ មិនត្រឹមតែនាំក្រុមហ៊ុនទៅដល់ IPO (បោះផ្សាយលក់ភាគហ៊ុន) ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងវិធីសាស្ដ្រ ក្នុងការបង្កើតមូលធនថែមទៀតផង»។
លោក ស៊ឹម រិទ្ធី បានបន្ថែមថា ការរួមបញ្ចូលគ្នា និងការទិញយកក្រុមហ៊ុនដទៃ គឺតែងតែជួបប្រទះការលំបាកជាច្រើន ដែលក្រុមហ៊ុនចង់សហការគ្នា ដើម្បីធ្វើការវិនិយោគកាន់តែធំជាមុន ប៉ុន្ដែក្នុងនោះ MOC នឹងធ្វើការបង្ហាញពីគន្លឹះ យ៉ាងសាមញ្ញបំផុត ដើម្បីឲ្យអ្នកវិនិយោគទាំងអស់ឈឺក្បាល។
ជាមួយគ្នានោះដែរ លោកអគ្គនាយក បានបញ្ជាក់ថា សម្រាប់អ្នកដែលមានបំណងចង់ចូលសិក្សាវគ្គបណ្ដុះបណ្ដាលនេះ គឺមិនមានលក្ខខណ្ឌអ្វីទាំងអស់ ឲ្យតែចេះភាសាអង់គ្លេស ហើយវគ្គសិក្សានេះមានតម្លៃ ៨០០០ដុល្លារ សិក្សារយៈពេល៣ថ្ងៃតែប៉ុណ្ណោះ៕