(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៤ករណី ឃាត់ខ្លួនជនសង្ស័យ៥៧នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១០ករណី ឃាត់ខ្លួន៤៦នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៥នាក់
* ករណីបើកបរក្រោមឥទ្ធិពល១ករណី ឃាត់ខ្លួន៦នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៧,៤៥០ករណី ឃាត់ខ្លួ​ន ១៨,៥១៩នាក់ (ស្រី១២៤១នាក់)៕