(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សហការជាមួយផលិតកម្មសាន់ដេ នឹងមានរៀបចំការប្រគំន្រ្តី នៅទីធ្លាមុខសាលមហាស្រពកោះពេជ្រ ដោយមានការផ្សាយផ្ទាល់ នៅស្ថានីយទូរទស្សន៍ថោន ហ្វូលអេចឌីធីវីផងដែរ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។

ការប្រគំតន្រ្តីខ្នាតធំនេះ មានកំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្មសាន់ដេទាំង១០ដួង ដូចជា៖ លោក ឆាយ វីរៈយុទ្ធ លោក អ៊ីណូ លោក កែវ វាសនា នាយ ចឺម លោក ជ័យ សុវ៉ាត លោក អនុស្សាវរីយ៍  កញ្ញា សុខ ពិសី កញ្ញា អ៊ីវ៉ា កញ្ញា នាង គន្ធា កញ្ញា លីនដា និងក្រុមកំប្លែងខ្ជឹបចូលរួមសម្ដែងផងដែរ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ អញ្ជើញចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី នាល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៦៖០០នាទីតទៅ ដោយមេត្រី៕