(ព្រះសីហនុ)៖ ព្រះឧត្តមវិជ្ជា គង់ ប្រុស ព្រះមេគណស្តីទីខេត្តព្រះសីហនុ រួមទាំងព្រះសង្ឃជាច្រើនអង្គ នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ បាននិមន្តសូត្រមន្តប្រោះព្រំលើផ្លូវជាតិលេខ៤ ពីចំណុចចំណតលោកយាយម៉ៅ ឆ្ពោះទៅភ្លើងស្តុបរ៉ា ក្រុងព្រះសីហនុ ដែលតែងតែងកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។

នៅក្នុងពិធីក៏មានការចូលរួមពីលោក កង់ ឌីណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ, លោកស្រី ម៉ាក់ សំណាង នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ, លោក ប្រាក់ វិសាល នាយកទីចាត់ការទំនាក់ទំនងសហប្រត្តិបតិការអន្តជាតិ រួមទាំងមានការចូលរួមពីព្រះឆន្ទវិសុទ្ធ មាស សុផល ព្រះវិន័យធរគណខេត្តព្រះសីហនុ, ព្រះតេជគុណ សោម សម្បត្តិ ព្រះធម្មធរគណខេត្តព្រះសីហនុ, ព្រះតេជគុណ ប៊ុន ណេង ព្រះលេខាគណខេត្តព្រះសីហនុ រួមទាំងមានការចូលរួមពីព្រះសង្ឃ និងមន្ត្រីជំនាញជាច្រើនអង្គ/នាក់ទៀតផងដែរ។

គួរបញ្ជាក់ដែរថា ការនិមន្តព្រះសង្ឃទៅសូត្រមន្តប្រោះព្រំលើផ្លូវជាតិលេខ៤ ពីចំណុចចំណតលោកយាយម៉ៅ ឆ្ពោះទៅភ្លើងស្តុបរ៉ា ក្រុងព្រះសីហនុ ក្រោយផ្លូវមួយនេះតែងតែមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ និងច្រើនករណី ទើបរដ្ឋបាលខេត្តនិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំលើផ្លូវមួយនេះដើម្បីកុំឱ្យមានគ្រោះថ្នាក់ចររាចរណ៍ជាបន្តទៀត៕