(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំសន្និសីទសារព័ត៌មានរួមគ្នា ស្ដីពី «ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ក្នុងគោលបំណងផ្តល់វឌ្ឍនភាពព័ត៌មានអំពីដំណើរការរៀបចំ និងនីតិវិធីឆ្ពោះទៅកាន់ថ្ងៃប្រឡងជូនដល់បេក្ខជន និងសាធារណជន៕