
គ្រឿងញៀនបំផ្លាញអនាគតអ្នក! ឃាត់ខ្លួនមនុស្ស១៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃទី២០ ខែសីហាម្សិលមិញ
21-08-2016 08:12
(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាល បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៧ករណី ឃាត់ខ្លួនមនុស្ស១៤នាក់ (ស្រី៣នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១២នាក់ មុខសញ្ញាប្រើប្រាស់២នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ០.០៧ក្រាម, ១កញ្ចប់ធំនិង៦កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ១០គ្រាប់ និងកន្លះគ្រាប់។
ជនសង្ស័យទាំងនោះ ត្រូវបានបង្ក្រាបនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តមួយចំនួន៖ រាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ខេត្តកំពង់ចាម បង្ក្រាប២ករណីឃាត់ខ្លួន៤នាក់ ,ខេត្តកំពង់ឆ្នាំ បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, ខេត្តសៀមរាប បង្ក្រាប១ករណី (ដីកា) ឃាត់ខ្លួនម្នាក់, ខេត្តបន្ទាយមានជ័យ បង្ក្រាប២ករណី ឃាត់ខ្លួន៤នាក់៕