(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា នៅពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៣លើកបណ្តាលឲ្យមនុស្ស រងរបួសធ្ងន់៣នាក់ និងរបួសស្រាល២នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៥គ្រឿង រួមមាន ម៉ូតូចំនួន២គ្រឿង រថយន្តធុនតូចចំនួន១គ្រឿង រថយន្តធុនធំចំនួន២គ្រឿង។
ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន១លើក, បត់គ្រោះថ្នាក់២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៤នាក់ (យប់៣នាក់)។
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមាន ចំនួន៤,១៥៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន២,០៤៣គ្រឿង និងពិន័យសរុប ចំនួន២,១១៥គ្រឿង៕