(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី នៅមានឱកាសដណ្តើមយកមេដាយសំរឹទ្ធក្នុង Rio Olympic Games 2016 នៅប្រេស៊ីលជាបន្ត ដោយអាស្រ័យលើកីឡាការិនីហូឡង់ Reshimie Oogink ដែលបានទម្លាកនាងបន្តឈ្នះទៀតនោះ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ខាងលើ បានធ្វើការពន្យល់ថា ប្រសិនបើកីឡាការិនីហូឡង់បាន ឡើងទៅវគ្គ final (វគ្គប្រកួតយកមេដាយ មាស-ប្រាក់) នោះ សៀវម៉ី ត្រូវប្រកួតយកមេដាយសំរឹទ្ធ តែត្រូវធ្វើឲ្យឈ្នះ បាន ២នាក់ ទៀត ទើបបាន។
ដូច្នេះក្តីសង្ឃឹមរបស់កម្ពុជា ក៏ដូចជាកីឡាការិនី ស៊ន សៀវម៉ី ផ្ទាល់ត្រូវពឹងផ្អែកលើ Oogink តែម្តង ក្នុងការផ្តួលគូប្រជែងក្នុងវគ្គ៨នាក់ និងវគ្គ៤នាក់សិន ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមេដាយមាស ក្នុងការជួយឲ្យកម្ពុជាមានសង្ឃឹមឡើងវិញ៕