(ភ្នំពេញ)៖ គួរឲ្យស្តាយ ! កីឡាករ ស៊ន សៀវម៉ី ចាញ់ហើយ ក្រោមលទ្ធផល ១-៧ នៅមុននេះបន្តិច ក្នុងការប្រកួតចំនួន៣ទឹក។ កីឡាការិនី ស៊ន សៀវម៉ី បានប្រកួតជាមួយកីឡាការិនីហូឡង់ Reshimie នៅក្នុង Rio Olympic 2016 បានចាញ់កីឡាករហូឡង់ហើយ។
ដោយទឹកទី១ លទ្ធផល ០-១ ទឹកទី២ លទ្ធផល ០-២ និងទឹកទី៣ លទ្ធផល ១-៧ សរុបលទ្ធផលទាំង៣ គឺ ស៊ន សៀវម៉ី ១ និងកីឡាការិនីហូឡង់ Reshimie Oogink ៧។
នេះជា១ប្រកួតដំបូងរបស់ម្ចាស់មេដាយមាស ប្រចាំទ្វីបអាស៊ី សៀវម៉ី ក្នុងវគ្គជម្រុះ១៦នាក់ ប្រភេទទម្ងន់លើស ៦៧គីឡូក្រាម (+67kg)។
លោក វ៉ាត់ ចំរើន នាយកបេសកកម្ម Rio Olympic Games 2016 បានថ្លែងប្រាប់ Fresh News ពីប្រទេសប្រេស៊ីលមកថា ប្រសិនបេីហូឡង់ នេះឡេីងទៅដល់វគ្គផ្តាច់ព្រ័ត្រ នោះសៀវមុី ត្រូវប្រកួតដណ្តេីមមេដាយសំរឹទ្ធ តែបេីហូឡង់ ចាញ់នរណាម្នាក់ក្នុងវគ្គណាមួយនោះ កីឡាការិនិកម្ពុជា ស៊ន សៀវម៉ី នឹងចប់ហើយ៕