(ភ្នំពេញ)៖ ដោយមានការសហការពីស្ថានីយ៍ទូរទស្សន៍ ហង្សមាស, Fresh News TV នឹងធ្វើការផ្សាយផ្ទាល់ពីការប្រកួតកីឡាតេក្វាន់ដូរ របស់វិរៈកីឡាការិនីឆ្នើមកម្ពុជា ស៊ន សៀវម៉ី ជាមួយនឹងកីឡាការិនីហូឡង់ Reshimie Oogink នាម៉ោង ៧៖៣០នាទីយប់នេះ ម៉ោងនៅកម្ពុជា រហូតដល់ម៉ោង ៨៖១០នាទីយប់ថ្ងៃសៅរ៍នេះ។

បងប្អូនប្រជាពលរដ្ឋអាចទស្សនាតាមកញ្ចក់ទូរទស្សន៍ហង្សមាស និងតាមរយៈ Fresh News, Facebook និង Youtube ផងដែរ។

នេះជាមួយប្រកួតដំបូងរបស់ម្ចាស់មេដាយមាស ប្រចាំទ្វីបអាស៊ី សៀវម៉ី ក្នុងវគ្គជម្រុះ១៦នាក់ ប្រភេទទម្ងន់លើស ៦៧គីឡូក្រាម (+67kg) ដើម្បីដណ្តើមកៅអីឡើងទៅវគ្គ ៨នាក់ជាបន្តទៀត។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកម្ពុជា ចូលរួមលើកទឹកចិត្ត និងតាមដានលទ្ធផលទាំងអស់គ្នា នាម៉ោង៧៖៣០នាទី យប់ថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០១៦ នេះ ដែល សៀវម៉ី ប្រកួតគូទី ក្នុងចំណោម១៦នាក់ព្រមគ្នា៕