(ព្រៃវែង)៖ លោក នេត វត្ថា ប្រធានក្រុមការងារចុះជួយឃុំថ្មពូន ស្រុកកញ្ច្រៀច ជាប្រធានក្រុមការងារយុទ្ធនាការបោះឆ្នោត នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ បានបើកិច្ចប្រជុំមួយ នៅទីស្នាក់ការបក្សប្រជាជន ស្រុកកញ្ច្រៀច ដើម្បីពង្រឹងសមត្ថភាពដល់មន្ដ្រីក្រោមឱវាទ។ ក្នុងពិធីនេះដែរ ក៏មានការចូលរួមពី លោក សយ សុត គណៈអចិន្ដ្រៃយ៍បក្ស និងវាគ្មិនទាំង៨ឃុំ ក្នុងស្រុកផងដែរ។
លោក នេត វត្ថា បានថ្លែងថា បន្ទាប់ពីការចង្អុល ណែនាំពីលោក នេត សាវឿន និងលោក ដាំ វុទ្ធី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកញ្ច្រៀច និងស្រុកស្វាយអន្ទរ ទើបលោកបានបើកកិច្ចប្រជុំមួយ ដើម្បីពង្រឹងសមត្ថភាពរបស់វាគ្មិនប្រចាំឃុំទាំង៨ និងនាំឲ្យវាក្មិនទាំងអស់យល់ដឹង និងវាយបកភ្លាមៗ រាល់ការញុះញុង មួលបង្កាច់ លាបពណ៌យុវជនឲ្យរើសអើងជាតិសាសន៍ ធ្វើនយោបាយប្រជាភិថុត បោកប្រាស់ប្រជាពលរដ្ឋ ដើម្បីធ្វើបដិវត្តន៍បានជាដាច់ខាត។
ជាងនេះទៅទៀត លោក នេត វត្ថា ក៏បាននាំយកថវិការបស់សម្ដេចក្រឡាហោម ស ខេង ឧបត្ថម្ភដល់ឆ្លងទន្លេ៦នាក់ និងស្លាប់ម្នាក់ ដោយម្នាក់ទទួលបានថវិកា ២០០,០០០រៀល ផងដែរ៕