(ភ្នុំពេញ)៖ ប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា លោក ថោង ខុន បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា វិរៈកីឡាការិនីឆ្នើមកម្ពុជា ស៊ន សៀវម៉ី នឹងប្រកួតកីឡាតេក្វាន់ដូនៅ Rio Olympic Games 2016 ទល់នឹងកីឡាការិនីហូឡង់ Reshimie Oogink នាម៉ោង ៧៖៣០នាទីយប់នេះ ម៉ោងនៅកម្ពុជា។ (ម៉ោងកម្ពុជាដើរមុនប្រេស៊ីល១០ម៉ោង)។ សូមអញ្ជើញទស្សនា និងចូលរួមគាំទ្រលើកទឹកចិត្តកីឡាករកម្ពុជារបស់យើង។
នេះជា១ប្រកួតដំបូងរបស់ម្ចាស់មេដាយមាស ប្រចាំទ្វីបអាស៊ី សៀវម៉ី ក្នុងវគ្គជម្រុះ១៦នាក់ ប្រភេទទម្ងន់លើស ៦៧គីឡូក្រាម (+67kg) ដើម្បីដណ្តើមកៅអីឡើងទៅវគ្គ ៨នាក់ជាបន្តទៀត។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកម្ពុជា ចូលរួមលើកទឹកចិត្ត និងតាមដានលទ្ធផលទាំងអស់គ្នា នាម៉ោង៧៖៣០នាទី យប់ថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០១៦ នេះ ដែល សៀវម៉ី ប្រកួតគូទី ក្នុងចំណោម១៦នាក់ព្រមគ្នា៕