(ព្រៃវែង)៖ លោក អ៉ី សុខឃី ប្រធានក្រុមការងារចុះជួយឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ បានប្រារព្ធពិធី ប្រកាសសមាភាពក្រុមការងារយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលមានសមាជិកក្រុមការងារគណបក្សប្រជាជាជន ៣០០ នាក់។
ជាមួយគ្នានេះ លោក អ៉ី សុខឃី បានជំរុញ និងប្រាប់ទៅសមាជិកសមាជិកាទាំងអស់ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា ដើម្បីត្រៀមខ្លួនទៅបោះឆ្នាតនាពេលខាងមុខ។
នៅក្នុងឱកាសនោះលោក ក៏បានឧបត្ថម្ភថវិកាចំនួន
ដល់សមាជិកចូលរួម ៣,០០០,០០០រៀល ដោយក្នុងម្នាក់ៗទទួលបាន ១ម៉ឺនរៀលផងដែរ។ ឧបត្ថម្ភដល់ការរៀបចំកម្មវិធី ២៥០,០០០រៀល និងផ្តល់ជូនក្រុមប្រជាការពារ ១៤០,០០០រៀលផងដែរ។
បន្ទាប់ពីប្រកាសសមាភាពក្រុមការងារយុទ្ធនាការឃោសនា បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤រួច លោក អ៉ី សុខឃី បានដឹកនាំក្រុមការងារកែលំអរបរិវេណស្នាក់ការបក្សដូចជា៖ ទី១-សាងសង់អគារប្រជុំ ឃ្លាំសម្ភារ និងផ្ទះបាយទី២-លើកស្លាកសញ្ញាគណបក្សនៅស្នាក់ការឃុំ និងតាមបណ្តាភូមិទាំង២១ និងទី៣-រៀបចំជើងទម្រ និងអាងស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងស្នាក់ការ។
ជាមួយគ្នានេះ ប្រធានក្រុមការងារចុះជួយឃុំពានរោង បានណែនាំដល់សមាជិកសមាជិកទាំងអស់ ត្រូវបង្កើនសកម្មភាពចុះតាមមូលដ្ឋាន ដើម្បីក្តាប់យកបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋ ជួបប្រទះដើម្បីជួយដោះស្រាយ និងរាយការណ៍ទៅថ្នាក់ដឹកនាំសុំគោលការណ៍បន្តទៀត៕