(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់តាំងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល។ នេះយោងតាមសេចក្ដីសម្រេចស្ដីពីការចាត់តាំងសមាភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១ ខែធ្នូនេះ។
សេចក្ដីសម្រេចដដែលក៏បានបញ្ជាក់ពីការចាត់តាំងអនុប្រធាន សមាជិក ក៏ដូចជាសមាសភាពផ្សេងទៀតក្នុងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាលនោះផងដែរ៕
ខាងក្រោមនេះជាសេចក្ដីសម្រេចស្ដីពីការចាត់តាំងសមាភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល៖