(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ អនុញ្ញាតឱ្យលោក សុធីន ខ្លាំងសែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងគណៈប្រតិភូ ជួបសម្តែងការគួរសម។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិថៃ បាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នា។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោករដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ៕