(ភ្នំពេញ)៖ ក្រុមប្រឹក្សាគណៈមេធាវីនៃកម្ពុជា បានសម្រេចជាផ្លូវការលើលក្ខណៈសម្បត្តិរបស់បេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងជាប្រធានគណៈមេធាវីអាណត្តិទី១១ (២០១៦-២០១៨) ហើយបានសម្រេចទទួលស្គាល់បេក្ខជនប្រធានគណៈមេធាវីចំនួន ០៤រូប។
ក្រោយមានការសម្រេចបែបនេះ ប្រធានគណៈមេធាវីនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សមាជិក សមាជិការគណៈមេធាវីទាំងអស់ឲ្យទទួលជ្រាបថា បេក្ខជនប្រធានគណៈមេធាវីចំនួន០៤រូប ត្រូវបានសម្រេចឲ្យឈរឈ្មោះ ក្នុងនោះរួមមាន៖
១៖ លោកមេធាវី សួន វិសាល
២៖ លោកមេធាវី នូ ចន្ថា
៣៖ លោកមេធាវី ហែម សុជាតិ
៤៖ លោកមេធាវី ឈី សម្បត្តិ
សូមអានសេចក្តីជូនដំណឹងរបស់គណៈមេធាវីនៃកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖