(កំពត)៖ សិស្សនិទ្ទេស A ម្នាក់ឈ្មោះ ម៉ៅ កើន រស់នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដែលមានជីវភាពខ្សត់ខ្សោយដែរនោះ ទទួលបានអំណោយពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី។

អំណោយនេះត្រូវបាននាំយកទៅប្រគល់ជូនដល់ផ្ទះគ្រួសារយុវសិស្ស ម៉ៅ កើន តាមរយៈលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមអបអរសាទរ ពីសំណាក់ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជូនយុវជន ម៉ៅ កើត ដែលប្រឡងជាប់ហើយទទួលបាននិទ្ទេស «A» នៅពេលនេះលើកទឹកចិត្តឲ្យបន្ដខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីទទួលបានជោគជ័យនៅថ្ងៃអនាគត៕