(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបានចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលបានជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ផងដែរ។
នាឱកាសនោះលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង ក៏បានឧបត្ថម្ភដល់វិទ្យាល័យ ជា ស៊ីម បឹងកេងកង នូវថវិកាចំនួន១.០០០.០០០រៀលផងដែរ៕