(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយនឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (Royal University of Fine Arts) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសហការរៀបចំសិក្ខាសាលាស្តីពី តន្រ្តី និងរបាំថៃ សំដែងដោយ វង់កផៃ ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ អាណាន់ ណាកខុង និងក្រុមវង់តន្ត្រីកផៃ ដើម្បីផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធទៅនឹងតន្ត្រី និងរបាំរបស់កម្ពុជា-ថៃ ដោយមានគណៈអធិបតី ព្រឹទ្ធបុរស និងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចូលរួមជាង ១០០ នាក់។

សកម្មភាពនៅក្នុងឱកាសនេះ គឺជាផ្នែកមួយនៃគម្រោងរបស់ស្ថានឯកអគ្គរាជទូតថៃដែលសំដៅបង្កើតចំណេះដឹង និងការយល់ដឹងរួមគ្នាក្នុងន័យស្ថាបនារវាងប្រជាជននៃប្រទេសទាំង ២ អំពីភាពស្រដៀងគ្នាក្នុងផ្នែកវប្បធម៌។

ការចែករំលែករបស់តន្ត្រីករ-តន្ត្រីការនី របស់វង់តន្ត្រីកផៃនៅក្នុងឱកាសនេះ គឺជាឧទាហរណ៍ជាក់ស្ដែងនៅក្នុងការពង្រឹងភាពស្រដៀងគ្នារវាងយ៉ាងច្នៃប្រឌិតរបស់ប្រទេសទាំង ២ និងបង្កើតបានជាប្រយោជន៍ជូនដល់ភាគីទាំង ២ ជាពិសេស តាមរយៈការពង្រឹងចំណេះដឹង និងការអភិវឌ្ឍធនធានមនុស្ស៕