(ភ្នំពេញ)៖ ជាទូទៅហើយសម្រាប់ប្រជាពលរដ្ឋ ដែលជាអ្នករាប់អានមិនថាឆ្ងាយ ឬរស់នៅជិតភូមិផងរបងជាមួយគ្នាក្ដី និងថ្នាក់ដឹកនាំគ្រប់ស្រទាប់វណ្ណ: រវាងមន្ត្រី និងក្រុមការងារក្រោមឱវាទ តែងយកចិត្តទុកដាក់ចែករំលែក នូវផលទាន ក្នុងការជួយយកអាសារទៅវិញទៅមកទាំងកាលនៅរស់រាន និងលាចាកលោកទៅ ដោយមិនបោះបង់គ្នាចោលឡើយ ស្ទើរតែគ្រប់កម្មវិធីបុណ្យ ពិសេស ពិធីបុណ្យសព្វតាំងពីថ្ងៃដំបូង និង៧ថ្ងៃ រហូតបង្គ្រប់បញ្ចប់កិច្ចបុណ្យ១០០ថ្ងៃ។
ជាក់ស្ដែង លោក ឈៀងហួន ប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ និងមានជម្ងឺប្រចាំកាយ បានទទួលមរណភាពដោយរោគារពាធ ហើយមានកូនប្រុសចំនួន៣នាក់ (លោក ឈៀង ហៀង-លោក ឈៀង ហុន-លោក ឈៀង អូន) រស់នៅនឹងបម្រើការងារជាប្រជាការពារសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បានទទួលការស្វាគមន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំតាមរយ:សម្ភារ និងបច្ច័យពីលោកវរសេនីយ៍ត្រី តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ ដែលជំនួសមុខឲ្យលោកចៅសង្កាត់ និងលោកវរសេនីយ៍ឯកអធិការខណ្ឌ និងលោកអភិបាលខណ្ឌ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
បន្ថែមពីនេះ និងនៅថ្ងៃដដែលក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំសង្កាត់-ខណ្ឌនេះដែរ បន្ទាប់ពីលោកវរសេនីយ៍ត្រី តូច គឹមសុង ជាមួយក្រុមការងារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព្វលោក ឈៀង ហួន (ឪពុករបស់ប្រជាការពារសង្កាត់) រួចហើយក៏ឆ្លៀតនាំយកសម្ភារ និងបច្ច័យមួយចំនួនទៀត មកចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារសព្វលោក ឌិន តុង ម្នាក់ទៀត ដែលជាអតីតយុទ្ធជន និងបានទទួលមរណភាពដោយរោគារពាធ។
ជាមួយគ្នានេះ ក្រុមគ្រួសារសព្វអតីតយុទ្ធជន និងក្រុមគ្រួសារសព្វឪពុកប្រជាការពារសង្កាត់ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំខណ្ឌ-សង្កាត់-ប៉ុស្ដិ៍ ហើយនឹងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិ ក្នុងលោកជួយឃុំគ្រង ថែរក្សាឲ្យមានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញាវាងវ៉ៃ និងជោគជ័យជានិច្ច លើភារកិច្ចបម្រើប្រជាពលរដ្ឋ ពិសេស ពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ តាមរយ:ក្រុមការងារដឹកនាំដោយលោកវរសេនីយ៍ត្រីនាយប៉ុស្ដិ៍ តូច គឹមសុង៕