(ភ្នំពេញ)៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន សមាគមជនជាតិជប៉ុន នៅកម្ពុជា ផ្ដួចផ្ដើម និងសហការរៀបចំជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង រៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីរវាងកម្ពុជា-ជប៉ុន។

ព្រឹត្តិការណ៍នេះ នឹងសម្ដែងជូនដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ទស្សនិកជនចូលរួមទស្សនាដោយសេរី នៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង៥៖០០នាទីល្ងាច រហូតដល់ម៉ោង ៩៖០០នាទីយប់ នៅឯបរិវេណខាងជើងនៃប្រាសាទបាយ័ន ខេត្តសៀមរាប។

ទស្សនីយភាពនេះមានគាំទ្រដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា សមាគម កាន់សៃ អូសាកា សតវត្សន៍ទី២១ (មូលនិធិរំលឹកដល់ពិព័រណ៍ពិភពលោកឆ្នាំ១៩៧០)

ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី នឹងនាំយកនូវទស្សនីយភាពដ៏អស្ចារ្យនឹងជាព្រឹ ត្តិការណ៍សិល្បៈដ៏ធំមួយដោយមានសិល្បករ សិល្បការិនី កម្ពុជា និង ជប៉ុន សម្តែងជាង ១០០នាក់ រួមមានទស្សនីយភាពដូចជា៖

-ការសម្តែងវង់ភ្លេងខ្មែរចម្រុះ (កម្ពុជា)
-ការសម្តែង Classic/distant sound of deer (ជប៉ុន)
-ការសម្តែង Reison Kuroda/Smoke (ជប៉ុន)
-ការសម្តែង Dai Fujikura / Ai for sho (ជប៉ុន)
-ការសម្តែង Motoharu Kawashima / Aison-ritsu Doufu (ជប៉ុន)
-ការសម្តែង Classic / Dragonfly (Kse Diev) (ជប៉ុន)
-ការសម្តែង Yu Kuwabara / title, trio (ជប៉ុន)
-ការសម្តែងរបាំព្រះរាជទ្រព្យ (កម្ពុជា)
-ការសម្តែងល្ខោនខោល (កម្ពុជា)
-ការសម្តែងរបាំប្រពៃណីចម្រុះ និងទស្សនីយភាពពិសេស (កម្ពុជា)
-ការសម្តែង Noh (ជប៉ុន)
-ការសម្តែង Gagaku (ជប៉ុន)
-ការសម្តែងវង់តន្ត្រី ជុំគ្នារវាងសិល្បករ សិល្បការិនី កម្ពុជា-ជប៉ុន៕