(ភ្នំពេញ)៖ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) ដែលរៀបចំចងក្រង និងបោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាផ្នែកមួយនៃការទូតអាហារ របស់ក្រសួងបានទទួលជ័យលាភីជាថ្មីម្តងទៀតគឺ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» (Best Television Awards in the World)» នៅក្នុងកម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោក ប្រចាំឆ្នាំនេះ (The Gourmand World Cookbook Awards)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កម្មវិធីប្រគល់រង្វាន់ បានប្រារព្ធធ្វើឡើងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ហើយកម្មវិធីនេះ ត្រូវបានរៀបចំឡើងព្រមគ្នានៅក្នុងពិធីបុណ្យអាហារសាអូឌីត (Saudi Feast Food Festival)៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖