(កំពង់ស្ពឺ)៖ លោកស្រី ហ៊ុន ម៉ាណា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ដឹកនាំក្រុមការងារ ទៅប្រគល់ផ្ទះទេវតា៥ខ្នង ជូនទុរគតជន ចាស់ជរាគ្មានទីពឹង នៅក្នុងខេត្តកំពង់ស្ពឺ។
បើយោងតាមគណនី Facebook ផ្លូវការរបស់លោកស្រី ហ៊ុន ម៉ាណា បានបញ្ជាក់ថា៖
ទី១-ផ្ទះលេខ១៤០ ប្រគល់ជូនលោកយាយ ឃួន អ៊ីម អាយុ៦២ឆ្នាំ រស់នៅភូមិពារ សង្កាត់កណ្តាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាអំណោយក្រុមហ៊ុន Cambodia WS Mining Industry Holdi Limited
ទី២-ផ្ទះលេខ១៧៦ ប្រគល់ជូនយាយ ដួង ញឹប រស់នៅភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអំណោយលោកស្រីម៉ៅ ចំណាន និងស្វាមី
ទី៣-ផ្ទះលេខ១៧០ ប្រគល់ជូនលោកយាយ សុខ ប៉ុន អាយុ៧៣ឆ្នាំ រស់នៅភូមិតាយ៉ង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអំណោយលោក ខូវ អ៊ុងប៉ាង និងភរិយា
ទី៤-ផ្ទះលេខ១៧២ ប្រគល់ជូនលោកតា ប៉ែន អ៊ុក អាយុ៨០ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអំណោយលោក ខូវ អ៊ុងប៉ាង និងភរិយា
ទី៥-ផ្ទះលេខ១៧១ ប្រគល់ជូនលោកយាយ ឌី ម៉ៃ អាយុ៨៣ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាអំណោយលោក ខូវ អ៊ុងប៉ាង និងភរិយា
ក្នុងក្រៅពីការប្រគល់ផ្ទះ៥ខ្នងនេះ ក្រុមការងារក៏បាននាំយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ជូនលោកតា លោកយាយ រួមមាន សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងថវិកា មួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលលោកស្រី ហ៊ុន ម៉ាណា បាននាំយកមូលនិធិបាយ័ន ដែលមានផ្ទះទេវតា ជូនទូរគតជននៅក្នុងខេត្តកំពង់ស្ពឺ៕