(ភ្នំពេញ)៖ សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីអភិវឌ្ឍន៍ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិត សម រង្ស៉ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់ដោយភ្ជាប់ទៅនឹងរូបភាពបុណ្យអុំទូក តាមបណ្តាញសង្គម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាជាការរៀបចំផលិតរូបថតក្លែងក្លាយ។

សង្គមស៊ីវិលមួយនេះ បានចាត់ទុកថា ការចោទប្រកាន់យ៉ាងគឃ្លីនរបស់ទណ្ឌិត សម រង្សី គឺជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលមានចេតនាប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងកិត្តិយសប្រជាជាតិខ្មែរទាំងមូល ហើយក៏បានស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឱ្យបានតឹងរឹងបំផុត តាមច្បាប់ចំពោះទណ្ឌិតរូបនេះ ដោយមិនអាចលើកលែងឱ្យបានឡើយ។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ សមាគមគាំពារសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីអភិវឌ្ឍន៍៖