(កណ្តាល)៖ កញ្ញា ធី សុវណ្ណថា អតីតសកម្មជនគាំទ្រគណបក្សសង្រ្គោះជាតិ បានប្រាប់ឲ្យដឹងថា មានពលរដ្ឋ៥០០នាក់ នៅខេត្តកណ្តាល ឆ្ងល់ថាតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ៥៥នាក់ យកប្រាក់ខែសរុបជាង១៦ម៉ឺនដុល្លារ ក្នុង១ខែយកទៅណា?។
ការលើកឡើងរបស់ប្រជាពលរដ្ឋជាង ៥០០នាក់នេះ ធ្វើឡើងខណៈដែលកញ្ញា ធី សុវណ្ណថា អតីតសកម្មជនគាំទ្រគណបក្សសង្រ្គោះជាតិ បានធ្វើវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ ៥០០នាក់ នៅស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។
នៅលើបណ្តាញសង្គម Facebook កញ្ញា ធី សុវណ្ណថា បានលើកឡើងថា «ព្រឹកនេះ.វេទិកា(ទី២៨) ស្រុកស្អាង ខេត្តកណ្តាល ពលរដ្ឋ៥០០នាក់ ពលរដ្ឋឆ្ងល់ថា តើតំណាងរាស្រ្តបក្សសង្គ្រោះជាតិ ៥៥នាក់ ប្រាក់ខែសរុបជាង១៦ម៉ឺនដុល្លារ/១ខែ តើយកប្រាក់ខែនោះទៅណា?»៕