(ព្រះវិហារ)៖ សាខាកាំកុងត្រូល ខេត្តព្រះវិហារ ដឹកនាំដោយ លោក ដួង មុនី សហការ ជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ បានរកឃើញ និងដកហូតទំនិញហាមឃាត់ ទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទ បានមួយ ចំនួនធំ ដើម្បី ដុតកំទេចចោល ។
ទំនិញទាំងអស់នោះរួមមាន ទឹកក្រូចចំរុះ ចំណុះ ៦១,២៥លីត្រ ,ទឹកត្រីចំណុះ ៣,៧៥លីត្រ ,ទឹកខ្មេះរូបទន្សាយ ចំណុះ ៨,៥លីត្រ, ទឹកម្ទេសទម្ងន់ ២,៩៧គីឡូក្រាម និង ទឹកតៅហ៊ូ ទម្ងន់ ០,៥៨៣ គីឡូក្រាម។
សាខាកាំកុងត្រូល ខេត្តព្រះវិហារ និងក្រុមការងារ បានចុះប្រតិបត្តិការ និង ត្រួតពិនិត្យគុណភាពទំនិញ នៅផ្សារកំពង់ប្រណាក ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ៕