(ភ្នំពេញ)៖ ថ្ងៃនេះជាថ្ងៃទី365​ ចាប់តាំងពីឥណ្ឌាចូលកាន់តំណែងជាប្រធាន G20​ លោកនាយកមន្ត្រី ណារ៉េនដ្រា ម៉ូឌី​ បានថ្លែងឱ្យដឹងថា​ វាជាពេលមួយដើម្បីត្រិះរិះពិចារណាតាំងចិត្តឡើងវិញ និងធ្វើឲ្យសុភាសិតនៃពាក្យថា Vasudhaiva Kutumbakam ដែលមានន័យថា ផែនដីមួយ គ្រួសារមួយ អនាគតមួយ។

លោកនាយកមន្ត្រី ណារ៉េនដ្រា ម៉ូឌី​ បានឱ្យដឹងទៀតថា ដូចដែលយើងបានអនុវត្តនូវទំនួលខុសត្រូវនេះកាលពីឆ្នាំមុន ទិដ្ឋភាពសកលលោកបានជួបបញ្ហាប្រឈមជាច្រើន៖ ការងើបឡើងវិញពីជំងឺរាតត្បាត Covid-19 ការគំរាមកំហែងអាកាសធាតុ អស្ថិរភាពហិរញ្ញវត្ថុ និងវិបត្តិបំណុលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ចំពេលមានការធ្លាក់ចុះនៃលទ្ធិពហុភាគី។ នៅចំកណ្តាលនៃជម្លោះ និងការប្រកួតប្រជែងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បានជួបបញ្ហាប្រឈម ដែលជាការរារាំងដល់វឌ្ឍនភាព៕

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់លោកនាយកមន្ត្រី ណារ៉េនដ្រា ម៉ូឌី​ នាឱកាសគម្រប់ខួប១ឆ្នាំ​ ដែលឥណ្ឌាចូលកាន់តំណែងជាប្រធាន G20​ ដែលស្ថានទូតឥណ្ឌាប្រចាំកម្ពុជា​ បកប្រែជាភាសាខ្មែរទាំងស្រុង៖