(ភ្នំពេញ)៖​ ធនាគារជាតិនៃកម្ពុជា​ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP)​ បានបើកកម្មវិធីទស្សនកិច្ចសិក្សាស្តីពី «បរិយាបន្នហិរញ្ញវត្ថុ» ដេីម្បីចែករំលែកគោលនយោបាយ ពាក់ព័ន្ធនឹងបរិយាបន្នហិរញ្ញវត្ថុ រវាងប្រទេសនីមួយៗ។

ទស្សនកិច្ចសិក្សាស្តីពី «បរិយាបន្នហិរញ្ញវត្ថុ» រៀបចំឡេីងក្រោមការចូលរួមពីលោក​ យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា​ និងលោកស្រី Rupa Chandra ប្រធានការិយាល័យពាណិជ្ជកម្ម នវានុវត្តន៍ និងវិនិយោគ នៃUNESCAP រៀបចំឡេីងរយ:ពេល៣ថ្ងៃ​ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។

ទស្សនកិច្ចសិក្សាស្តីពី «បរិយាបន្នហិរញ្ញវត្ថុ» រៀបចំឡេីងក្នុងគោលបំណងចែករំលែក​ គោលនយោបាយពាក់ព័ន្ធនឹងបរិយាបន្នហិរញ្ញវត្ថុ រវាងប្រទេសនីមួយៗ និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ​ នឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងធនាគារនៃប្រទេសហ្វីជី ប្រទេសកូឡុំប៊ី ប្រទេសម៉ាឡេស៊ី ប្រទេសប៊ូតង់ និងប្រទេសនេប៉ាល់។

លោក​ យឹម លាត​ បានថ្លែងថា​ ក្នុងនាមធនាគារជាតិនៃកម្ពុជា ពិតជារីករាយជាខ្លាំង​ ស្វាគមន៍ប្រតិភូ និងសហការីទាំងអស់​ មកពីប្រទេសកូឡុំប៊ី ហ្វីជី ម៉ាឡេស៊ី ប៊ូតាន និងនេប៉ាល់ ទៅកាន់ទីមួយកម្មវិធីទស្សនកិច្ចសិក្សា​ ការអនុវត្តសហគមន៍របស់ UNESCAP ស្តីពីការដាក់បញ្ចូលហិរញ្ញវត្ថុ នៅទីក្រុងភ្នំពេញ​ បន្ថែមពីនេះសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ​ ចំពោះសហការីពី​ UNESCAP សម្រាប់ការគាំទ្រ និងការសម្របសម្រួលគ្មានទីបញ្ចប់ ដើម្បីបង្កើតកម្មវិធីទស្សនកិច្ចសិក្សានេះ៕