(កំពង់ស្ពឺ)៖ លោក ចាន់ តារា អភិបាលរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលសារពើពន្ធត្រូវគោរព តាមសេក្តីណែនាំស្តីពីការអនុវត្តន៍ ការប្រមូលពន្ធប្រថាប់ត្រា ឲ្យបានត្រឹមត្រូវ និងស្មោះត្រង់ ទៅតាមការ ចែងនៅក្នុង បទប្បញ្ញត្តិស្តីពីពន្ធដារ។
ការលើកឡើងរបស់លោក ចាន់ តារា ធ្វើឡើងខណៈ ដែលលោកបានចូលរួមនៅក្នុង សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ សេចក្ដីណែនាំស្ដីពីការអនុវត្ត ប្រមូលពន្ធ ប្រថាប់ត្រា នៅខេត្តកំពង់ស្ពឺ រៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋបាលខេត្តកំពង់ស្ពឺ នា ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៦ នៅក្នុងភោជនីដ្ឋានដំរីស ខេត្តកំពង់ស្ពឺ។
លោក ចាន់ តារា បានបញ្ជាក់ថា កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ ត្រូវចុះឈ្មោះក្នុងបញ្ជីរបស់រដ្ឋបាល សារពើពន្ធដាក់លិខិតប្រកាស សារពើពន្ធនិងផ្តល់ព័ត៌មាន តាមការតម្រូវនៃបទប្បញ្ញត្តិស្តីពីពន្ធដារ បង់ពន្ធតាមកាលបរិច្ឆេទកំណត់ កាន់កាប់ថែរក្សានិងត្រូវបង្ហាញបញ្ជី ខិតយុត្តិការនិងឯកសារផ្សេងៗ ដល់រដ្ឋបាលសារពើពន្ធបង្ហាញខ្លួន ចំពោះរដ្ឋបាលសារពើពន្ធតាមកាលបរិច្ឆេទ ដែលមានចុះនៅក្នុងលិខិតជូនដំណឹង របស់រដ្ឋបាលសារពើពន្ធ។
លោកបន្តទៀតថា ត្រូវមានការបង់ប្រាក់ពន្ធបន្ថែម ក្នុងការប្រាក់ផ្សេងៗ ដែលរដ្ឋបាលសារពើពន្ធបានកំណត់តាម កាលបរិច្ឆេទដូចមានចែង នៅក្នុងបទប្បញ្ញត្តិស្តីពីពន្ធដាឬរដ្ឋបាល បានជូនដំណឹងលាយលក្ខណ៍ជាអក្សរ ត្រូវមានភាពស្មោះត្រង់ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ត្រូវមានកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាល ក្នុងការបំពេញកាតព្វកិច្ចនិងសិទ្ ធរបសមអ្នកជាបពន្ធបានទទួល ការរក្សារទុកជាកាសម្ងាត់នូវរាល់ ព័ត៌មាន ដែលអ្នកជាបមពន្ធបានផ្តល់ជូនរដ្ឋបាល សារពើពន្ធទទួលបានការពន្យល់ រាល់សេក្តីសម្រេចរបស់រដ្ឋបាលសារពើពន្ធ អាចប្តឹងតវ៉ាចំពោះរាល់សេក្តីសម្រេច របស់រដ្ឋបាលសារពើពន្ធ ដោយបង់មិនឲ្យលើបទប្បញ្ញត្តិស្តីពីពន្ធដារកំណត់ មានការទទួលស្គាល់តំណាងស្របច្បាប់ របស់អ្នកជាប់ពន្ធតាមការជ្រើសរើស ដើម្បីផ្តល់យោបល់អំពីកិច្ចការសារពើពន្ធ ទទួលបានការអនុវត្តដោយមានតម្លាភាព និងលម្អៀងពីសំណាក់រដ្ឋបាល សារពើពន្ធទទួលស្គាល់អំពីភាពស្មោះត្រង់ ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធជាដើម។
គួរបញ្ជាក់ថា ពិធីខាងលើនេះមានការចូលរួមពី លោក ចាន់តារា អភិបាលរង ខេត្តកំពង់ស្ពឺ លោក អោម ចន ប្រធាននាយកដ្ឋានច្បាប់វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពីសំណាក់ លោកស្រីអភិបាលនិងអភិបាលរង ស្រុកមេឃុំនិងមន្ត្រីរាជការ ក្នុងសាខាពន្ធដារខេត្តជាច្រើននាក់ផងដែរ៕