(ទីម័រខាងកើត)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូ​ នឹងចាកចេញពីប្រទេសទីម័រខាងកើត ត្រឡប់មកដល់កម្ពុជាវិញ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ។

ជាផ្លូវការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូ​ ធ្វើដំណើរទស្សនកិច្ច ទៅប្រទេសទីម័រខាងកើត ដើម្បីចូលរួមខួប លើកទី៤១​ នៃការបង្កើតកងកម្លាំងរំដោះជាតិ របស់ប្រទេសនេះ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញ របស់នាយករដ្ឋមន្រ្តី ប្រទេសទីម័រខាងកើតផងដែរ។

មន្រ្តីជាន់ខ្ពស់ដែលអមដំណើរសម្តេចតេជោ នាពេលនេះរួមមានលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងធនធានរ៉ែ និងថាមពលព្រមទាំងសមាជិក រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត៕